ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ ២០២៣

កំពង់ឆ្នាំង,​នាព្រឹកថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរ-អង្គភាពជំនាញ ក្រោមអធិបតីភាពលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងប្រតិភូអម តំណាងនាយកដ្ឋានថវិកានីយកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីសំណាក់មន្ត្រីជំនាញរតនាគារខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យគណនេយ្យមន្ទីរជំនាញ មន្ត្រីជំនាញរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរអង្គភាពជុំវិញខេត្ត សរុប ៦០នាក់

ព័ត៌មានទាក់ទង